(ក្រចេះ)៖ សាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសអំពីការឃុំខ្លួន ក្មេងទំនើង២ក្រុម មានគ្នា១០នាក់ ដែលបានវាយកាប់ចាក់គ្នា នៅចំណុចមុខមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែខុសភា ឆ្នាំ២០២៤។

ក្មេងទំនើងទាំង១០នាក់នោះ រួមមាន៖ ១៖ ឈ្មោះ ស្លា ម៉េងសី ភេទ ត្រូវចោទ ជាក្មេងទំហំ ប្រុស អាយុ២២ឆ្នាំ, ២៖ ឈ្មោះ ហេង គឹមស៊ាន ភេទប្រុស អាយុ២០ឆ្នាំ, ៣៖ ឈ្មោះ លឹម ឆាយហុង ភេទប្រុស អាយុ១៧ឆ្នាំ, ៤៖ ឈ្មោះ ចឹក ភក្តិណា ភេទប្រុស អាយុ១៨ឆ្នាំ, ៥៖ ឈ្មោះ ឡេង សុរិយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ៦៖ ឈ្មោះ ហួរ ប៊ុនហៀប ភេទប្រុស អាយុ១៧ឆ្នាំ។ ជនទាំងនេះ ត្រូវបានចោទប្រកាន់ពីបទៈ «ហិង្សាដោយចេតនា មានស្ថាន ទម្ងន់ទោសដោយវាយប្រើអាវុធ និងបទៈ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»។ ហើយនិង ទី៧៖ ឈ្មោះ ចាន់ រតនា ភេទ ប្រុស អាយុ អាយុ២០ឆ្នាំ, ៨៖ ឈ្មោះ ផន វីលីប ភេទប្រុស អាយុ១៨ឆ្នាំ, ៩៖ ឈ្មោះ សុខ ឡង់ឌី ភេទប្រុស អាយុ១៧ឆ្នាំ និង១០៖ ឈ្មោះ ណាស្រីន ហ្សែទី ភេទប្រុស អាយុ១៧ឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីបទៈ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយប្រើអាវុធ។

សូមបញ្ជាក់ថា ចំពោះករណីហិង្សាខាងលើនេះ បង្កឡើងដោយ ក្មេងទំនើង២ក្រុម ដោយក្មេងទំនើងមួយក្រុមមានគ្នាចំនួន៥នាក់ ជិះម៉ូតូចំនួន២គ្រឿង ប្រដាប់ដោយដែក បំពង់ទីបចំនួន២ដើម ធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមកជាមួយក្រុមក្មេងទំនើងមួយក្រុមទៀត ដែល មានគ្នាចំនួន៥នាក់ ប្រដាប់ដោយកាំបិតផ្គាក់ចំនួន១ដើម, កាំបិតប៉័ងតោចំនួន១ដើម និងកាំបិតចុងស្រួច ចំនួន១ដើម។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជា បណ្តោះអាសន្នលើជនត្រូវចោទទាំង១០នាក់ខាងលើនេះ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់សាលាដំបូងខេត្តក្រចេះ៖