(សៀមរាប)៖ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប លោក សៀង ណាំ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំសំបួរ ស្រុកក្រឡាញ់ និងបានឆ្លៀតចូលរួមមង្គលការគូស្វាមីភរិយា១គូដែលមានជីវភាពខ្វះខាតជាងគេនៅក្នុងភូមិ។

នាឱកាសនោះ លោក សៀង ណាំ បានជូនពរដល់គូស្វាមីភរិយាថ្មី១គូនេះសូមមានសិរីសួស្ដីក្នុងជីវិតគ្រួសារ និងបានផ្ដាំផ្ញើសូមឱ្យស្រឡាញ់គ្នា រួមរស់ជាមួយគ្នាឱ្យបានសេចក្ដីសុខសាន្ត ដើម្បីកសាងគ្រួសារមួយដ៏សម្រាប់សង្គមជាតិ។

ការយកចិត្តទុកដាក់នេះទទួលបានការសាទរពីសំណាក់អាជ្ញាធរ ប្រជាពលរដ្ឋគ្រប់គ្នា និងថ្លែងអំណរគុណជូនចំពោះអ្នកតំណាងរាស្ត្រ សៀង ណាំផងដែរ៕