Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីពិធីខួបគម្រប់ ២០ឆ្នាំរបស់អង្គការមូលនិធិកុមារកម្ពុជា (CFF) (Video inside)

26-05-2024 14:51

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីខួបគម្រប់ ២០ឆ្នាំរបស់អង្គការមូលនិធិកុមារកម្ពុជា (CFF) ដោយមានការចូលរួមពីសំណាក់លោក Scott Neeson ស្ថាបនិកអង្គការ CFF នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

CCF គឺជាអង្គការមិនរកប្រាក់កម្រៃ ដែលបានចាប់ផ្ដើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៤ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់កុមារ និងគ្រួសារ តាមរយៈការអប់រំ ការថែទាំសុខភាព និងការអភិវឌ្ឍសេដ្ឋកិច្ច។ អង្គការ CCF បានបង្កើតសាលារៀន, មត្តេយ្យសិក្សា, ទារកដ្ឋាន, គ្លីនិកវេជ្ជសាស្ត្រ, គ្លីនិកធ្មេញ និងមជ្ឈមណ្ឌលថែទាំមាតា។ បន្ថែមលើនេះទៀត អង្គការ CCF បានសាងសង់ផ្ទះជាង 500 ខ្នងនៅក្នុងសហគមន៍ក្រីក្របំផុតផងដែរ។

លោក ស្កុត នីសិន (Scott Neeson) មានអាជីពជាផលិតករហូលីវូដមួយរូប ប៉ុន្ដែក្នុងអំឡុងពេលមកលេងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០០៣ លោកបានឃើញពីទុក្ខលំបាករបស់ក្មេងៗមួយចំនួន។ ភាពអំណត់អត់ធន់ និងការតស៊ូព្យាយាមរបស់ក្មេងៗទាំងនោះ បានបំផុសគំនិតឲ្យលោកចាប់ផ្ដើមបេសកកម្មរបស់ខ្លួន ក្នុងការជួយដល់កុមារកម្ពុជា។ ការលះបង់របស់លោក ស្កុត ក៏ដូចជាធនធានរបស់លោក ធ្វើឲ្យអង្គការមូលនិធិកុមារ លេចចេញជារូបរាងដោយផ្ដល់ឲ្យកុមារនូវការអប់រំ, ការថែទាំសុខភាព និងការគាំទ្រផ្សេងៗ។