(ព្រះសីហនុ)៖ លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក នៅខេត្តព្រះសីហនុ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន១៧១សំឡេង កើនឡើង១០សំឡេង។ នេះបើតាមរបាយការណ៍របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
របាយការណ៍ដដែលបានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក នៅខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ត្រូវបានបិទបញ្ចប់ដោយរលូន។
លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុកនៅខេត្តព្រះសីហនុ ដូចខាងក្រោម៖
* ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត មានអង្គបោះឆ្នោតសរុបចំនួន១៧៧នាក់ អាសនៈចំនួន១៩ ក្នុងនោះអង្គបោះឆ្នោតគណបក្សប្រជាជន១៦១នាក់ អាសនៈ១៨/១៩, អង្គបោះឆ្នោតគណបក្សភ្លើងទៀន១៦នាក់ អាសនៈ១/១៩។ ជាលទ្ធផល គណបក្សប្រជាជនទទួលបាន១៧១សំឡេង (កើន១០សំឡេង) អាសនៈ១៩/១៩, គណបក្សឆន្ទៈខ្មែរទទួលបាន៦សំឡេង អាសនៈ០/១៩។
* ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក
១-ក្រុងព្រះសីហនុ មានអង្គបោះឆ្នោតសរុបចំនួន៤២នាក់ អាសនៈចំនួន១៩៖ អង្គបោះឆ្នោតគណបក្សប្រជាជន៣៦នាក់ អាសនៈ១៧/១៩ អង្គបោះឆ្នោតគណបក្សភ្លើងទៀន ៦នាក់ អាសនៈ២/១៩។ លទ្ធផល គណបក្សប្រជាជនទទួលបាន៤០សំឡេង អាសនៈ១៩/១៩ គណបក្សឆន្ទៈខ្មែរទទួលបាន២សំឡេង អាសនៈ០/១៩។
២-ស្រុកព្រៃនប់ មានអង្គបោះឆ្នោតសរុបចំនួន៨៣នាក់ អាសនៈចំនួន១៩៖ អង្គបោះឆ្នោតគណបក្សប្រជាជន៧៦នាក់ អាសនៈ១៨/១៩, អង្គបោះឆ្នោតគណបក្សភ្លើងទៀន៧នាក់ អាសនៈ១/១៩។ ជាលទ្ធផល គណបក្សប្រជាជនទទួលបាន៧៩សំឡេង អាសនៈ១៩/១៩ គណបក្សកម្លាំងជាតិទទួលបាន៣សំឡេង អាសនៈ០/១៩ និងមិនបានការ១សំឡេង។
៣-ស្រុកស្ទឹងហាវ មានអង្គបោះឆ្នោតសរុបចំនួន២២នាក់ អាសនៈចំនួន១១៖ អង្គបោះឆ្នោតគណបក្សប្រជាជន២១នាក់ អាសនៈ១១/១១ អង្គបោះឆ្នោតគណបក្សភ្លើងទៀន១នាក់ អាសនៈ០/១១។ ជាលទ្ធផល គណបក្សប្រជាជនទទួលបាន២២សំឡេង អាសនៈ១១/១១។
៤-ស្រុកកំពង់សិលា មានអង្គបោះឆ្នោតសរុបចំនួន២០នាក់ អាសនៈចំនួន១១៖ អង្គបោះឆ្នោតគណបក្សប្រជាជន១៨នាក់ អាសនៈ១០/១១ អង្គបោះឆ្នោតគណបក្សភ្លើងទៀន២នាក់ អាសនៈ១/១១។ ជាលទ្ធផល គណបក្សប្រជាជនទទួលបាន២០សំឡេង អាសនៈ១១/១១។
៥-ក្រុងកោះរ៉ុង មានអង្គបោះឆ្នោតសរុបចំនួន១០នាក់ អាសនៈចំនួន១១៖ អង្គបោះឆ្នោតគណបក្សប្រជាជន១០នាក់ អាសនៈ១១/១១។ ជាលទ្ធផល គណបក្សប្រជាជនទទួលបាន១០សំឡេង អាសនៈ១១/១១៕