(ឧត្តរមានជ័យ)៖ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ បានប្រព្រឹត្តទៅជាធម្មតា ដោយមានអង្គបោះឆ្នោតសរុបចំនួន១៥២នាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជាមានចំនួន១៣៩នាក់ និងគណបក្សភ្លើងទៀនមានចំនួន១៣នាក់។

លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន៖

១.ស្រុកអន្លង់វែង មានអង្គបោះឆ្នោត៣១សំឡេង
*ក្រុមប្រឹក្សាខេត្ត៖គណបក្សប្រជាជនកម្ពុជាទទួលបាន៣១សំឡេង និងគណបក្សផ្សេងៗទទួលបាន ០សំឡេង
*ក្រុមប្រឹក្សាស្រុក៖គណបក្សប្រជាជនកម្ពុជាទទួលបាន៣១សំឡេង និងគណបក្សផ្សេងៗទទួលបាន០សំឡេង

២.ស្រុកបន្ទាយអំពិលមានអង្គបោះឆ្នោត២៨សំឡេង
*ក្រុមប្រឹក្សាខេត្ត៖គណបក្សប្រជាជនទទួលបាន២៧សសំឡេង និងគណបក្សឆន្ទៈខ្មែរ ទទួលបាន ០១សំឡេង
*ក្រុមប្រឹក្សាស្រុក ៖គណបក្សប្រជាជនទទួលបាន២៧សំឡេង និងគណបក្សឆន្ទៈខ្មែរ ទទួលបាន០១សំឡេង

៣.ស្រុកចុងកាល់ មានអង្គបោះឆ្នោត២២សំឡេង
*ក្រុមប្រឹក្សាខេត្ត៖គណបក្សប្រជាជនទទួលបាន២២សំឡេង និងគណបក្សផ្សេងៗទទួលបាន ០សំឡេង
*ក្រុមប្រឹក្សាស្រុក៖គណបក្សប្រជាជនទទួលបាន២២សំឡេង និងគណបក្សផ្សេងៗទទួលបាន ០សំឡេង

៤.ក្រុងសំរោង មានអង្គបោះឆ្នោត៣៩សំឡេង
*ក្រុមប្រឹក្សាខេត្ត៖គណបក្សប្រជាជនទទួលបាន៣៥សំឡេង និងគណបក្សឆន្ទៈខ្មែរទទួលបាន ០៤សំឡេង
*ក្រុមប្រឹក្សាស្រុក៖គណបក្សប្រជាជនទទួលបាន ៣៥សំឡេង និងគណបក្សឆន្ទៈខ្មែរទទួលបាន ០៤សំឡេង

៥.ស្រុកត្រពាំងប្រាសាទ មានអង្គបោះឆ្នោត៣២សំឡេង
*ក្រុមប្រឹក្សាខេត្ត ៖គណបក្សប្រជាជនទទួលបាន៣២សំឡេង និងគណបក្សផ្សេងៗទទួលបាន ០សំឡេង
*ក្រុមប្រឹក្សាស្រុក៖គណបក្សប្រជាជនទទួលបាន៣១សំឡេង និងគណបក្សឆន្ទៈខ្មែរទទួលបាន ០១សំឡេង។

ដោយឡែកសម្រាប់អសនៈក្រុមប្រឹក្សាខេត្ត សំឡេងឆ្នោតរួមចំនួន១៥២សំឡេង គណបក្សប្រជាជនកម្ពុជាទទួលបាន១៤៧សំឡេង និងគណបក្សឆន្ទះខ្មែរទទួលបាន៥សំឡេង៕