(ភ្នំពេញ)៖ ដោយបានទទួលព័ត៌មានតាមរយៈ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្លាំងនគរបាលខណ្ឌមានជ័យ បានបង្រ្កាបអ្នកប្រើគ្រឿងញៀនដែលវាយធ្វើបាបម្តាយនៅចំណុចមុខផ្លូវ២១BT ភូមិសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការបង្រ្កាបនេះធ្វើឡើងនាយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប្រាំង ប៉ុណ្ណា អាយុ២៥ឆ្នាំ មានទីលំនៅភូមិសន្សំកុសល សង្កាត់បឹងទំពុនទី១។

សមត្ថកិច្ចបានធ្វើតេស្តទឹកនោមរបស់ជនសង្ស័យក៏ឃើញថា មានសារធាតុញៀន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីកសាងនីតិវិធីទៅតាមផ្លូវច្បាប់៕