(ព្រះសីហនុ)៖ ចាប់ពីថ្ងៃនេះទៅ ក្មេងទំនើងត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់។ គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នៅខេត្តព្រះសីហនុ បញ្ហាក្មេងទំនើងនៅតែមានការដាក់ចេញនូវគោលការណ៍៣ រួមមាន៖

*ទី១៖ វិធានការអប់រំ
*ទី២៖ វិធានការរដ្ឋបាល
*ទី៣៖ វិធានការច្បាប់។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បែបនេះនារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្នុងកម្មពិធីប្រជុំគណបញ្ជាការឯកភាពខេត្តព្រះសីហនុ ដើម្បីរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្នុងខេត្តទាំងអស់។

លោក គួច ចំរើន បានបញ្ជាក់ថា

*ទី១៖ ចំពោះវិធានការអប់រំ៖ ទុកជូនទៅអាណាព្យាបាលជាអ្នកទទួលខុសត្រូវក្នុងការអប់រំកូនចៅ បើទុកឱ្យអាជ្ញាធររបស់យើងប្រើប្រាស់កម្លាំងទៅធ្វើការអប់រំបន្តទៀត វាមិនគ្រប់គ្រាន់នោះទេ សម្រាប់ការអនុវត្តជាមួយក្មេងទំនើង នៅក្នុងដំណាក់កាលនេះ គឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងសូមធ្វើការអំពាវនាវដល់អាណាព្យាបាល ត្រូវទទួលខុសត្រូវក្នុងការអប់រំកូនចៅរបស់ខ្លួន។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មិនទទួលយកទៀតទេ នៅពេលដែលកងកម្លាំងធ្វើការបង្ក្រាបបានមកសុំយកទៅធ្វើការអប់រំ លក្ខណៈបែបនេះ គឺវាហួសពេលហើយ ការអប់រំ គឺធ្វើមុនពេលដែលសមត្ថកិច្ច អនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងដំណាក់កាលអនុវត្តវិធានការរដ្ឋបាល និងការអនុវត្តច្បាប់ វាហួសដំណាក់កាលសង្គ្រោះ សូមឱ្យអាណាព្យាបាលផ្តើមការទទួលខុសត្រូវការអប់រំកូន ចៅរបស់ខ្លួនកុំឱ្យទៅប្រព្រឹត្ត អំពើល្មើស កុំប្រព្រឹត្តសកម្មភាពក្មេងទំនើង។ ចំពោះសមត្ថកិច្ច កងកម្លាំងរបស់យើង គឺទាំងអាយ្យការ តុលាការ ត្រូវរួមគ្នា ឯកភាពគ្នាឱ្យបានមុតស្រួចអនុវត្តទប់ស្កាត់ជាមួយនឹងក្មេងទំនើង យើងធ្លាប់ឯកភាពគ្នាធ្វើកិច្ចការធំៗ បានយ៉ាងច្រើន មិនគួរទុកចន្លោះប្រហោងឱ្យក្មេងទំនើងបង្កបទល្មើសធំៗនៅខេត្តរបស់យើងនោះទេ។

*ទី២៖ វិធានការរដ្ឋបាល៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៥ និងកម្លាំងចលតរបស់ស្នងការ និងកងរាជអាវុធហត្ថ ចេញប្រតិបត្តិការគ្រប់គោលដៅ ហើយគោលដៅដែលមានការសង្ស័យច្រើន គឺនៅក្នុងក្រុងព្រះសីហនុ ដោយប្រើប្រាស់ជំនាញស៊ីបអង្កេតល្បាតដោយស៊ីវិល ពិនិត្យមើលនៅទីតាំងណាដែលមានក្មេងទំនើងប្រមូលផ្តុំ មិនចាំបាច់ឱ្យពួកគេធ្វើសកម្មភាពនោះទេ គឺព័ទ្ធត្រួតពិនិត្យធ្វើការឆែកឆេរ រកមើលកាំបិត ពូថៅ អាវុធ ថ្នាំញៀន ឬជាតិស្រវឹង ដើម្បីចាត់វិធានការ។ ក្រោយពីយើងប្រមូលអ្នកមានសារធាតុញឿនចូលក្នុងមណ្ឌលអប់រំកែប្រែស្ថានីតិសម្បទា អ្នកញឿនគ្រៀងញៀននៅឃុំកែវផុស វាក៏គ្របដណ្តប់ទៅលើក្មេងទំនើងមួយផ្នែកធំ គឺពួកដែលមានសារធាតុញឿន ពេលេនះយើងបែការណុងទៅរកក្មេងទំនើងឱ្យមានប្រសិទ្ធភាព។

*ទី៣៖ វិធានការច្បាប់ចំពោះក្មេងទំនើង៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកម្លាំងសមត្ថកិច្ចរបស់យើង ត្រូវបើកការស្រាវជ្រាវដូចរឿងព្រហ្មទណ្ឌ និងបន្តធ្វើការស្រាវជ្រាវដល់ភូមិ ឃុំ សង្កាត់។ ពេលចុះប្រតិបត្តិការត្រួតពិនិត្យ ត្រូវចាត់តាំងក្រុមការងារថតរូបផ្សព្វផ្សាយឱ្យបានទូលំទូលាយប្រកបដោយវិជ្ជាជីវៈ តម្រូវគោរពសិទ្ធបុគ្គលផងដែរ ដើម្បីធ្វើការគ្រប់គ្រងក្មេងទំនើងឱ្យមានប្រសិទ្ធភាពដោយការទទួលខុសត្រូវ ឆ្លើយតបទៅនឹងប្រជាពលរដ្ឋរាយការមកដល់អាជ្ញាធរ ហើយប្រជាពលរដ្ឋពួកគាត់រីករាយនឹងចូលរួមរាយការ ដើម្បីធ្វើការបង្ក្រាបបានសំបុកក្រុមក្មេងទំនើងអត់ មានឱកាសបង្កអសន្តិសុខសាធារណ មន្ទីរព័ត៌មាន មន្ទីរវប្បធម៌ខិតខំធ្វើការផ្សព្វផ្សាយអពីសកម្មភាពល្អ និងសកម្មភាពអាក្រក់របស់ក្មេង បើធ្វើល្អយើងនឹងខិតខំលើកទឹកចិត្ត ហើយការផ្សព្វផ្សាយនេះ ជាសមភូមិមួយក្នុងការចូលរួមទបស្កាត់ប្រឆាំងជាមួយក្រុមក្មេងទំនើងនេះផងដែរ យើងត្រូវធ្វើរដ្ឋបាលដែលកន្លែងប្រមូលផ្តុំរបស់ក្មេងទំនើង ត្រូវមានវិធានបង្ក្រាបចំពោះក្មេងទំនើង និងអនុវត្ដន៍ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីភូមិ ឃុំ សង្កាត់របស់យើងមានសុវត្ថិភាព៕