(ភ្នំពេញ)៖ កាលពីថ្ងៃទី១៩ ខែឧសភា កន្លងទៅ មេដឹកនាំអ៉ីរ៉ង់កំពូលៗចំនួន២នាក់បានស្លាប់ ដោយសារតែការធ្លាក់ឧទ្ធម្ភាគចក្រ ក្នុងនោះមាន លោក Ebrahim Raisi ប្រធានាធិបតីអ៉ីរ៉ង់ និង រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian ផងដែរ។ ករណីនេះត្រូវបានកំណត់ការសង្ស័យបឋម ថាមកពីបញ្ហាអាកាសធាតុ។ យ៉ាងណាមិញរឿងនេះ ជារឿងគួរឲ្យចាប់អារម្មណ៍ខ្លាំងលើពិភពលោក ដោយសារតែអ៉ីរ៉ង់ ត្រូវបានគេជឿជាក់ថា ជាអ្នកដើរតួរយ៉ាងសំខាន់ នៅពីក្រោយក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុមឥស្លាមជ្រុលនិយមផ្សេងៗទៀត ក្នុងការប្រឆាំងនឹងអ៉ីស្រាអែល និងនយោបាយសហរដ្ឋអាមេរិក។

តើការស្លាប់របស់មេដឹកនាំអ៉ីរ៉ង់នេះ ជារឿងចៃដន្យ ឬក៏អាចជាការរៀបចំទុក? ហើយបញ្ហានៅតំបន់មជ្ឈិមបូព៌ាអាចនឹងស្ងប់ស្ងាត់ ឬកាន់តែឡើងកម្ដៅថែមក្រោយព្រឹត្តិការណ៍នេះ?

នៅសប្តាហ៍នេះ កម្មវិធី Fresh Talk បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ៖ «ការស្លាប់មេដឹកនាំអ៉ីរ៉ង់ នឹងធ្វើឲ្យវិបត្តិនៅមជ្ឈិមបូព៌ាស្ងប់ស្ងាត់ ឬកាន់តែឡើងកម្ដៅខ្លាំង?» កិច្ចពិភាក្សានេះ មានវាគ្មិន២រូបចូលរួម ក្នុងនោះមានដូចជា៖

* លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ
* លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា

សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕