(កូឡុំប៊ី)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានរាយការណ៍នៅមុននេះបន្តិចថា គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារតំបន់ Medellin ភាគពាយ័ព្យប្រទេសកូឡុំប៊ី ខណៈភ្លាមៗ បែបនេះគេនៅពុំទាន់ទទួលបានព័ត៌មាន ពីចំនួនមនុស្សរងគ្រោះ និងការខូចខាតជារួមនោះឡើយ។ នេះ បើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។
USGS បានបញ្ជាក់ថា ចំណុចញ័ររញ្ជួយរបស់វាគឺស្ថិតនៅចម្ងាយ ១២៩គីឡូម៉ែត្រ ពីទីក្រុង Medellin ស្ថិតនៅភាគពាយ័ព្យ នឹងមានជម្រៅ ៧២គីឡូម៉ែត្រទៅក្នុងដី។ សម្រាប់ព័ត៌មានលម្អិត នឹងមានការចេញ ផ្សាយនៅពេលបន្តបន្ទាប់ទៀត៕