Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមគោរពច្បាប់ចរាចរណ៍! ស្លាប់ម្នាក់ និងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃម្សិលមិញ

14-09-2016 07:10

​(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៥​លើក​ (​យប់​១​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ រង​របួសធ្ងន់​៥​នាក់​​ នេះបើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃ អគ្គស្នងការ នគរបាលជាតិ។ ​

​​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​៧គ្រឿង​ រួមមាន​ម៉ូតូ​ចំនួន​៤គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​២គ្រឿង​,​ ​កង់​១​គ្រឿង មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​មិនប្រកាន់ស្ដាំ១​លើក​,​ បត់​គ្រោះថ្នាក់​១​លើក,​ ស្រវឹង​១​លើក,​ មិន​គោរព​សិទ្ធិ​១​លើក​,​ មិន​ប្រកាន់​ស្តាំ​២​លើក​,​ ប្រជែង​១​លើក,​ និងកត្តាយានយន្ដ១លើក ក្នុងនោះអ្នកមិនពាក់សវត្ថិភាពពេលគ្រោះថ្នាក់៥នាក់៕