Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេក្ខជនក្រុមប្រឹក្សាក្រុងតាខ្មៅ បក្សកម្លាំងជាតិពីររូប ប្រកាសចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា

24-05-2024 15:10

(ភ្នំពេញ)៖ បេក្ខជនក្រុមប្រឹក្សាក្រុងតាខ្មៅពីររូបមកពីគណបក្សកម្លាំងជាតិ បានសម្រេច​ចិត្ត​ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេ​បាត់បង់​ជំនឿ​លើការដឹកនាំរបស់មេដឹកនាំបក្សប្រឆាំងមួយនេះ។

បេក្ខជនក្រុមប្រឹក្សាក្រុងតាខ្មៅដែលសម្រេចដើរចេញពីបក្សកម្លាំងជាតិនេះ មានឈ្មោះ សុខ សោម និង សុខ វ៉ាន់ថា។ លោក សុខ សោម និងអ្នកស្រី សុខ វ៉ាន់ថា បាន​អះអាងថា ការសម្រេចដើរចេញពីបក្សកម្លាំងជាតិនេះ ក៏ព្រោះតែពួកគេមិនពេញចិត្ត​ចំពោះការដឹកនាំរបស់មេដឹកនាំបក្សនេះ។

ជាមួយនឹងការប្រកាសដើរចេញពីបក្សកម្លាំងជាតិ បេក្ខជនក្រុមប្រឹក្សាក្រុងតាខ្មៅទាំងពីរ​រូប ក៏បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ៕