Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងលោក សុខ សូកេន ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាស្រុក អាណត្តិទី៤

24-05-2024 15:03

(កំពង់ធំ)៖ លោក ទិត ចន្ថា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចើងដើង ស្រុកបារាយណ៍ តំណាងលោក សុខ សូកេន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំការបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤។

ក្នុងពិធីនេះក៏មានការដង្ហែក្បួនឃោសនាដែលមានការចូលរួមពី ប្រធាន អនុប្រធាន សមាជិក និងសមាជិកានៃក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំទាំង១០ នៃស្រុកបារាយណ៍ និងប្រជាពលរដ្ឋ សរុបប្រមាណ ២០០នាក់៕