(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាបទីតាំង បើកសេវាផ្លូវភេទ ដុះស្លែមួយកន្លែង ស្ថិតនៅប្លុកប៊ូឌីង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយពីធ្វើការសើុបអង្កេត អស់ជាយូរមកនោះ។
លោកឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនមនុស្ស៩នាក់ ក្នុងនោះម្ចាស់ទីតាំង និងអ្នកមើលការខុសត្រូវ៣នាក់ និងនារីបម្រើសេវាផ្លូវភេទ ចំនួន៦នាក់ ព្រមទាំងដកហូតស្រោមអនាម័យដែលប្រើរួច និងមិនទាន់ប្រើជាច្រើនប្រអប់ផងដែរ។
សម្រាប់ស្រ្តីម្ចាស់ទីតាំង និងមេកាទាំង៣នាក់នោះ រួមមាន ទី១ឈ្មោះ ហ៊ាន ចាន់អាយុ៤៥ឆ្នាំជនជាតិខ្មែរ ទី២ឈ្មោះ ពៅ សុខន អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ និងទី៣ឈ្មោះ វឹក ឡាង អាយុ២៣ឆ្នាំជនជាតិខ្មែរ។
សម្រាប់មនុស្សទាំង៩នាក់នេះ ត្រូវបានបញ្ជូនទៅសួរនាំបន្តទៀត នៅនាយកដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី។