(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់បងប្អូនដែលកំពុងធ្វើអាជីវកម្មពាក់ព័ន្ធនឹងវិស័យប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ មេត្តារួសរាន់មកដាក់ពាក្យ ស្នើសុំលិខិតអនុញ្ញាតសម្រាប់សកម្មភាពផ្នែកដោនស្ទីម នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាល ខេត្តសៀមរាប សម្រាប់អាជីវកម្ម។ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យប្រេង ឥន្ធនៈ និងឧស្ម័នឥន្ធនៈ នឹងចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា។

ព័ត៌មានលម្អិតសូមមកទំនាក់ទំនងនៅ អង្គភាពច្រកចេញចូលតែមួយ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណរដ្ឋបាលខេត្តសៀមរាប ឬតាមរយៈ លេខទូរស័ព្ទ ០១៧ ៥០៨ ៣១៨/០៧៧ ៨០០ ០៣០៕