(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់អាហារូបករណ៍ ដល់សិស្សទើបប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបាននិទ្ទេស A ដែលមានពិន្ទុខ្ពស់ជាងគេ១០រូប ឲ្យចូលរៀននៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល នេះបើយោងតាមសេចក្តីជូនដំណឹង របស់សាកលវិទ្យាល័យ សុខាភិបាល ដែល Fresh News ទើបទទួលបាន។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់អាហារូបករណ៍ ឲ្យសិក្សានៅវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដូចជា៖
- ជ័យលាភីសិស្សឆ្នើមនិទ្ទេស A ភេទប្រុស ពិន្ទុខ្ពស់ជាងគេលំដាប់ទី១ ដល់ទី៥ (Top5) ក្នុងចំណោមសិស្សប្រុសទូទាំងប្រទេសក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ ២០១៦។
- ជ័យលាភីសិស្សឆ្នើមនិទ្ទេស A ភេទស្រី ពិន្ទុខ្ពស់ជាងគេលំដាប់ទី១ ដល់ទី៥ (Top5) ក្នុងចំណោមសិស្សប្រុសទូទាំងប្រទេសក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ ២០១៦។
សិស្សឆ្នើមទាំង១០រូប អាចជ្រើសរើសចូលរៀនជំនាញណាមួយ ដែលមានបង្រៀននៅសាកលវិទ្យាល័័យវិទ្យាសាស្ត្រសុខាភិបាល ដូចជាថ្នាក់វេជ្ជបណ្ឌិត ថ្នាក់ទន្តបណ្ឌិត ថ្នាក់បរិញ្ញាបត្រឱសថសាស្ត្រ ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ថ្នាក់បរិញ្ញាបត្រឆ្មប ថ្នាក់បរិញ្ញាបត្រសុខភាពសាធារណៈ និងថ្នាក់បរិញ្ញាបត្ររងគ្រប់ផ្នែក៕
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងទាំងស្រុង៖