(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំទិកាកុមារ និងអ្នកធ្វើគោលនយោបាយ ដែលកម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងឲ្យកុមារទទួលបាននូវសិទ្ធិ ចូលរួមរបស់ពួកគេក្នុងការបង្ហាញនូវឆន្ទៈ និងក្តីកង្វល់ អំពីការទទួលបាននូវសិទ្ធិនានា និងលើកឡើងជាមួយអ្នករៀបចំគោលនយោបាយរបស់អ្នកពាក់ព័ន្ធសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។
កម្មវិធីនេះ ប្រារព្ធធ្វើនៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមការទទួលខុសត្រូវពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ សហការជាមួយអង្គការសម្ព័នសិទ្ធិកុមារកម្ពុជា (CRC Cambodia) និងចលនាកុមារ និងយុវជនកម្ពុជា ដើម្បីសិទ្ធិកុមារ (CYMCR) និងត្រូវបានដំណើការដោយក្រុមបណ្តាញចលនាកុមារ និងយុវជនកម្ពុជា ដើម្បីសិទ្ធិកុមារ (CYMCR) និងបានអញ្ជើញវាគ្មិនសំខាន់ៗពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធមកបង្ហាញពីគោលនយោបាយរបស់ខ្លួន ពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិកុមារនៅកម្ពុជា ជាពិសេសនៅក្នុងយុគ្គសម័យឌីជីថល។
វាគ្មិនដែលបានចូលរួមក្នុងវេទិកាកុមារ និងអ្នកធ្វើគោលនយោបាយរួមមាន លោកស្រី ស៊ន សាបោន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច, លោកសាស្រ្តាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ, លោកស្រីបណ្ឌិត សៀង លឹមអងគន្ធា ប្រធានកម្មវិធីជាតិសុខភាព បន្តពូជនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក. លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី ទេព រីដា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ថ្លែងនៅក្នុងវេទិកាក្រសួងទាំង៤ ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនរួមមាន៖
១៖បន្តលើកកម្ពស់សិទ្ធិ ក្នុងការចូលរួមរបស់កុមារគ្រប់រូប ជាពិសេសកុមារដែលមានពិការភាព និងស្រឡាណភេទដូចគ្នាជនជាតិដើមភាគតិច
២៖ បន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីការចិញ្ចឹមកូនបែបវិជ្ជមានតាមរយៈរូបភាព ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយ បែបកុមារមេត្រីជាដើម
៣៖ ចាត់វិធានការគ្រប់យ៉ាងដើម្បីទប់ស្កាត់ ការរៀបចំវ័យកុមារ រួមទាំងការរៀបការដោយបង្ខំ ព្រមទាំងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីផលប៉ះពាល់នៃការរៀបការរ័យកុមារ។
៤៖ ស្នើសុំអាជ្ញាធរស្រុក ឃុំ មានកញ្ចប់ថវិកាជួយដល់ក្លឹបកុមារ
៥៖ កាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹង តាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលជះឥទ្ធិពល
៦៖រឹតបណ្តឹងការអនុវត្តច្បាប់ ដើម្បីបញ្ឈប់ការបើកបរក្នុងស្ថានភាពស្រវឹង
៧៖ ចាត់វិធានការអ្នកលក់អនឡាយ ដែលប្រើប្រាស់សម្តីមិនសមរម្យ
លើកកម្ពស់ការយល់ដឹងពីសុវត្ថិភាព នៃការប្រើប្រាស់ឌីជីថលដល់កុមារ ឪពុកម្តាយ អាណាព្យបាល គ្របង្រៀន និងអាជ្ញាធរជាដើម
៨៖ ចាត់វិធានការទប់ស្កាត់ ដាក់ទោស និងដោះស្រាយលើករណីកេងប្រវ័ញ្ជ និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធ Internet ឲ្យបានឆាប់បំផុត
៩៖ពង្រឹងគុណភាពអនាម័យ ជាពិសេសបង្គន់អនាម័យនៅតាមសាលារៀន
១០៖ លើកកម្ពស់សុវត្ថិភាពអប់រំពីសុវត្ថិភាព និងបរិស្ថានឲ្យស្របតាមបម្រែបម្រួលអាកាសធាតុ
១១៖ ពង្រឹងការឆ្លើយតបសេវាសុខភាពដល់ប្រជាជន ជាពិសេសកុមារ និងយុវជនឲ្យបានទាន់ពេលវេលា និងបែបមេត្រី
១២៖ បង្កើនការផ្សព្វផ្សាយពីការថែទាំសុខភាពមុន និងក្រោយពេលសម្រាល
គួរបញ្ជាក់ដែរថា ក្រោយពីទទួលបាននូវការបង្ហាញ និងឆ្លើយបំភ្លឺពីវាគ្មិនទាក់ទងនឹងសំណួរ និងក្តីកង្វល់របស់កុមារ រួចមក ក្រុមកុមារ និងយុវជនទាំងនោះ នឹងរៀបចំជាសេចក្តីថ្លែងការណ៍របស់ខ្លួន ដើម្បីលើកឡើងដាក់ជូនរាជរដ្ឋាភិបាលសម្រាប់ពិចារណាណ៍ និងសម្រេចចិត្តនៅក្នុងមិទ្ទីង ខួបអនុស្សាវរីយ៍លើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួមទី២៣ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ខាងមុខនេះ៕