(កំពង់ធំ)៖ រដ្ឋាករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការចូលរួមដេញថ្លៃការផ្គត់ផ្គង់សម្ភារពង្រីកបណ្តាញក្នុងផ្ទៃសេវា។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

បើតាមសេចក្តីជូនដំណឹងនេះ រដ្ឋាករទឹកក្រុងស្ទឹងសែន បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្មនៃរដ្ឋាករទឹកក្រុងស្ទឹងសែន ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ តទៅ រៀងរាល់ ម៉ោងធ្វើការ (ទូរសព្ទទាក់ទងលេខ ០៩៥ ៩២៦ ៧២៣)។ កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៤៖០០ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

ការបើកឯកសារដេញថ្លៃ នឹងប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋាករទឹកក្រុងស្ទឹងសែន តាមអាសយដ្ឋានខាងលើ វេលាម៉ោង ០២៖០០នាទីរសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់ឯកសារដេញថ្លៃបានតែមួយគត់។ ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯក សារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ៕