(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពការងាររយៈពេល៩ខ របស់ក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»។

សន្និសីទសារព័ត៌មាននេះ រៀបចំឡើងក្នុងគោលបំណងធ្វើវឌ្ឍនភាពការងារសំខាន់ៗ របស់ក្រសួងមុខងារសាធារណៈ ដែលសម្រេច បានក្នុងរយៈពេល៩ខែកន្លងមក រួមទាំងការធ្វើវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេស ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល។

តាមរយៈសន្និសីទសារព័ត៌មាននេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសង្ខេបនូវសមិទ្ធផលការងារក្នុងរយៈពេល៩ខែនេះ ដោយបំបែកជា៣ធំៗរួមមាន៖

*ទី១៖ ការងារស្នូលរបស់ក្រសួងមុខងារសាធារណៈ
*ទី២៖ ក្នុងនាមជាគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ
*ទី៣៖ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តគោលការណ៍គន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។

សូមទស្សនាវីដេអូនៃការធ្វើសន្និសីទសារព័ត៌មានរបស់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ទាំងស្រុងនៅខាងក្រោមនេះ៖