(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផល និងដាក់បទបញ្ជាឲ្យអធិការនគរបាលខណ្ឌទាំង១៤ បន្តបង្ក្រាបក្រុមក្មេងទំនើង ដែលអុកឡុកតាមមូលដ្ឋាន។

ការដាក់បទបញ្ជានេះ ធ្វើឡើងក្រោយមានការបញ្ជាពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឲ្យអធិការខណ្ឌទាំង១៤ ចេញត្រួតពិនិត្យ និងពង្រឹងវិធានការទ្វេដងចំពោះក្មេងទំនើប ខណៈបទល្មើសក្មេងទំនើងកើតឡើងជារឿយៗក្នុងខណ្ឌចំនួន១១ ជាពិសេសភូមិសាស្រ្តជាប់នឹងស្រុកអង្គស្នួល ខេត្តកណ្តាល៕