Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសាធារណការ និងក្រសួងដែនដីជប៉ុន បើកកិច្ចប្រជុំទ្វេភាគីដើម្បីត្រៀមរៀបចំសិក្ខាសាលាបច្ចេកទេសស្តីពី ការជំរុញការកសាងប្រព័ន្ធលូ និងប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា

22-05-2024 13:41

(ភ្នំពេញ)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំទ្វេភាគី រវាងក្រសួងសាធារណការ ជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ (MLIT) ប្រទេសជប៉ុន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ លើការត្រៀមរៀបចំសិក្ខាសាលាបច្ចេកទេស ស្តីពីការជំរុញការកសាងប្រព័ន្ធលូ និងប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ កក្កដា ២០២៤។

កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងភាគីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) ប្រទេសជប៉ុនលោកអនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការទឹកកខ្វក់ លោកអគ្គនាយក អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់៕