(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ក្រមប្រតិបត្តិបរិស្ថានក្នុងអំឡុងពេលសាងសង់សម្រាប់ការកសាងឃ្លាំងស្តុក និងទីលានសម្ងួតគ្រាប់ពូជស្រូវ នៅសហគមន៍កសិកម្មភូមិស្លាមានជ័យក្តីសង្ឃឹម ដែលស្ថិតនៅក្នុងភូមិស្លា ឃុំទ្រា ស្រុកស្ទោង។

ឃ្លាំងស្តុកមានទំហំ ១២ម៉ែត្រ គុណ១៥ម៉ែត្រ និងទីលានសម្ងួតមានទំហំ ២៥០ម៉ែត្រការ៉េ។ នាឱកាសនោះដែរ លោក សាយ គឹមឡម ក៏បានណែនាំដល់កសិករត្រូវផលិតពូជស្រូវដែលមានគុណភាពខ្ពស់។

នាឱកាសនោះដែរ លោកអភិបាលស្រុកក៏ណែនាំដល់កសិករក៏ដូចជាសមាជិកសហគមន៍ទាំងមូល ត្រូវផលិតគ្រប់ពូជស្រូវប្រកបដោយគុណភាព និងមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីលក់ និងយកទៅដាំដុះទទួលបាននូវគុណភាព និងទិន្នផលខ្ពស់ ដែលជាផ្នែកមួយនៃការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារក៏ដូចជាចំណូលខ្ពស់បន្ថែមទៀតដល់សមាគមផងដែរ។

លោក សាយ គឹមឡម បានណែនាំដល់រដ្ឋបាលឃុំទ្រា ត្រូវសិក្សានិងកសាងបន្ថែមទៀតនូវប្រព័ន្ធធារាសាស្ត្រឱ្យបានស្អេកស្កះ ដើម្បីឆ្លើយតមទៅនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋក្នុងមូលដ្ឋាន។

លោកអភិបាលស្រុក មានជំនឿយ៉ាងមុតមាំថាក្រោយពីសាងសង់នូវឃ្លាំងស្តុក និងទីលានសម្ងួតគ្រាប់ពូចស្រូវនេះរួចហើយពិតជាជំរុញកំណើនផលិតកម្មស្រូវនិងការនាំចេញរបស់កសិករ និងសមាគមន៍នេះឱ្យកាន់តែខ្ពស់ឡើងថែមទៀតជាពិសេសការផ្គត់ផ្គង់ និងប្រកួតប្រជែងទីផ្សារសកល៕