Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំនួនប្រជាជនជប៉ុន ដែលមានអាយុ ១០០ឆ្នាំ ហក់ឡើងខ្ពស់ក្នុងអត្រាមិនធ្លាប់មាន

13-09-2016 16:11

(តូក្យូ)៖ ចំនួនប្រជាជនជប៉ុនដែលមានអាយុ ១០០ឆ្នាំ  ឬ ក៏ចាស់ជាងនេះបានហក់ឡើងខ្ពស់ក្នុង កំណត់ត្រាថ្មីមួយនៅខែកញ្ញា នេះ ជាមួយនឹងការកើនឡើងជាប្រចំា បើគិតចាប់តំាងពីឆ្នាំ ១៩៧១មក។ នេះបើយោងតាមរបាយការណ៍ ពីរដ្ឋាភិបាលជប៉ុន​ ដែលត្រូវបានដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ ២០១៦។

ក្រសួងសុខាភិបាល ការងារ និង សង្គមកិច្ច ជប៉ុន បានឱ្យដឹងថា ចំនួនប្រជាជនមានអាយុ ១០០ឆ្នាំ នៅក្នុងប្រទេសជប៉ុន មានចំនួន ៤,១២៤ នាក់ កាលពីឆ្នាំមុន និង បានកើនឡើងដល់ ៦៥,៦៩២នាក់ នៅខែកញ្ញា ឆ្នាំនេះ។ ដោយឡែក បើយោងតាម ទិន្នន័យចុងក្រោយរបស់ក្រសួងខាងលើ ដែលត្រូវបាន ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា នេះ ក្នុងឱកាសនៃទិវាជាតិមនុស្សចាស់ ចំនួនបុរសមានអាយុ១០០ឆ្នាំ បានកើនឡើង រាប់ចាប់ពីឆ្នាំមុន ពី ៣២៧នាក់ ដល់ ៨,១៦៧នាក់ ខណៈស្រ្តីវ័យ១០០ឆ្នាំ កើនឡើងពី ៣,៧៩៧នាក់ ដល់៥៧,៥២៥ នាក់។

ម្យ៉ាងវិញទៀត បើគិតជាភាគរយសរុប ចំនួនស្ត្រីដែលមានអាយុ១០០​ឆ្នាំ មាន៨៧.៦ ភាគរយ ដោយក្នុង នោះក៏មានស្ត្រីអាយុ ១១៦ឆ្នាំម្នាក់ កំពុងរស់នៅក្នុង ទីក្រុង Kagoshima និង បុរសវ័យ ១១២ ឆ្នាំម្នាក់ ទៀតដែលកំពុងរស់នៅទីក្រុងតូក្យូ។ គួររំលឹកថា អត្រាសង្ឃឹមរស់នៅប្រទេសជប៉ុន សម្រាប់ស្ត្រី អាចរស់នៅបានដល់ អាយុ ៨៧.០៥ ឆ្នាំ និង  ៨០.៧៩ឆ្នាំ សម្រាប់បុរស។ នេះបើយោងតាម ក្រសួងសុខាភិបាល ការងារ និង សង្គមកិច្ច ជប៉ុន។

ប្រការខាងលើនេះ បានបង្ហាញពីបញ្ហារួចទៅហើយសម្រាប់សង្គមជប៉ុន ខណៈចំនួនមនុស្សចាស់មានការ កើនឡើង ស្របពេលដែលចំនួន មនុស្សវ័យក្មេងមានការធ្លាក់ចុះ។ ដោយសារតែជប៉ុនជាសង្គម ដ៏មមាញឹកបំផុត ហើយទាំងយុវវ័យ និង មនុស្សមួយចំនួនដែលដល់ អាយុត្រូវយកគូស្រករ ឬ ក៏បង្កកំណើតនោះ ពួកគេកាន់តែច្រើនឡើង មិនបានគិតគូអំពីការយកកូននោះឡើយ៕