Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការព្រះសីហនុ៖ រសៀលថ្ងៃនេះ អាកាសធាតុលើផ្ទៃសម្រុទមេឃបន្តអាប់អួរ ភ្លៀងធ្លាក់ដោយកន្លែង សូមប្រុងប្រយ័ត្នខ្ពស់

13-09-2016 15:54

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ Fresh News ថា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នេះអាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃបន្តអាប់អួរ ភ្លៀងធ្លាក់ដោយកន្លែង ខ្យល់ និងទឹករលកបោកបក់ខ្លាំង ដែលអាកាសធាតុបែបនេះ សូមបងប្អូនភ្ញៀវទេសចរ និងប្រជានេសាទ ត្រូវប្រុងប្រយ័ត្នខ្ពស់។

លោកឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រឹមម៉ោង១៥និង១០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ខេត្តព្រះសីហនុ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃមានសភាព អាប់អួរ ភ្លៀងធ្លាក់ច្រើនដោយកន្លែង។ កម្លាំងខ្យល់បក់ កន្ត្រាក់ម្តងៗ បង្គួរនិងទឹក រលក យោលមធ្យម នៅចន្លោះឃ្លង។ ចំពោះឆ្នេរបែរទៅលំហរសមុទ្រ ពិសេសឆ្នេរអូរឈើទាលខ្យល់បក់ និងទឹករលកយោលបង្គួរ។ អាកាសធាតុបែបនេះស្ថិតក្នុងការប្រុង ប្រយត័្នខ្ពស់។ កម្លាំង នគរបាលទេសចរណ៏,ចរាចរណ៏ផ្លូវទឹកនឹងការិយាល័យនគរបាលសុខាភិបាល រឹតបណ្តឹងគោលដៅ»

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៣ ដល់១១៨ ខែកញ្ញា ឆ្នាំ២០១៨ ភ្លៀងនឹងចាប់ផ្តើមធ្លាក់ ជាមួយនឹង បរិមាណកើនឡើង ជាបន្តបន្ទាប់ពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ។

សូមប្រុងប្រយ័ត្ន៖ តំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកំពស់ខ្ពស់ៗ៕