(ភ្នំពេញ)៖ នៅមុននេះបន្តិចនារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសជាផ្លូវការមួយដោយបានប្រកាសថា៖ «កងយោធពលខេមរភូមិន្ទ ប្តេជ្ញាអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ពេលវេលាណាក៏ដោយ ទំហំណាក៏ដោយ ដោយនឹងទ្រង់ទ្រាយណាក៏ដោយ កងយោធពលខេមរភូមិន្ទប្រឆាំងដាច់ខាត ចំពោះការប៉ុនប៉ង ធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ»។
ក្រសួងការពារជាតិ «សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសទាំងអស់ សូមកុំចូលរួម ឬក៏ជឿតាមការញុះញង់ពីសំណាក់ជនអគតិបំផ្លាញសេចក្តីសុខ សន្តិភាពរបស់ប្រជាជនដែលកំពុងមានការអភិវឌ្ឍន៍រុងរឿង ក្រោមការដឹកនាំរបស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា»។
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន ផ្លូវការរបស់ក្រសួងការពារជាតិ៖