(ភ្នំពេញ)៖ ក្រុមហ៊ុនដឹកអ្នកដំណើរឡារីតា ដែលជាក្រុមហ៊ុនមួយឈានមុខគេ នៅលើវិស័យដឹកជញ្ជូនអ្នកដំណើរ នៅក្នុងប្រទេសកម្ពុជា បានទទួលនូវការ គាំទ្រជាច្រើនពីសំណាក់អតិថិជនទាំងភ្ញៀវជាតិ និងអន្ដរជាតិ។ ស្របពេលដែលកំណើនអតិថិជន កាន់តែមានការកើន ឡើងនេះ និងដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរខាងមុខនេះ ក្រុមហ៊ុនបានពង្រីកនូវគោលដៅបន្ថែម ដើម្បីបំពេញ តម្រូវការរបស់អតិថិជនដូចជា៖
- ភ្នំពេញ <//> សៀមរាប
- ភ្នំពេញ <//> ព្រះសីហុន
- ភ្នំពេញ <//> បាត់ដំបង
- ភ្នំពេញ <//> ប៉ោយប៉ែត / បាងកក / ប៉ាតាយ៉ា / កោះឆាង
- សៀមរាប <//> ប៉ោយប៉ែត / បាងកក / ប៉ាតាយ៉ា / កោះឆាង
ដោយក្រុមហ៊ុន បានបន្ថែមនូវរថយន្ដស៊េរីទំនើបថ្មីៗ ប្រភេទ Ford Transite ២០១៦ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយប្រកប ដោយសុវត្ថិភាពខ្ពស់ក្នុងការបើកបរ ដើម្បីធានាដល់ការបម្រើសេវាកម្ម ដឹកអ្នកដំណើរប្រកបដោយសុវត្ថិភាព និងទៅដល់គោលដៅដោយ ភាពរីករាយ។
អតិថិជនរបស់ឡាវីតាទាំងអស់ ក៏អាចធ្វើការកក់សំបុត្រ និងជ្រើសរើសលេខកៅអី របស់ខ្លូនបានគ្រប់គោលដៅ និងគ្រប់ម៉ោងចេញដំណើរ កាន់តែងាយស្រួល ចំណេញពេលវេលា និងឆាប់រហ័ស ជាមួយនឹងការកក់សំបុត្រតាមអនឡាញ (Online Booking) ដោយចូលទៅកាន់ គេហទំព័រ (website) www.larryta.com ។ លោកអ្នក អាចធ្វើការទូទាត់ តាមរយៈកាតឥណទាន (Credit Card) ដូចជា Master Card, Visa Card, JCB, ហើយលើសពីនេះទៅទៀត សម្រាប់លោកអ្នក ដែលប្រើប្រាស់កាត Wing និង Cellcard Rewards ក៏អាចធ្វើការទូទាត់ និងកក់សំបុត្របានផងដែរ ជាមួយនឹងការផ្តល់ជូននូវការបញ្ចុះតម្លៃ ១០% ។
លើសពីនេះ ក្រុមហ៊ុនបានដាក់ឲ្យដំណើរនូវការកម្មវិធី App នៅលើទូរស័ព្ទដៃ ដែលមានឈ្មោះ Larryta (App Store and Pay Store for Smart Phone) ដែលធ្វើឲ្យលោកអ្នក កាន់តែមានភាពងាយស្រួលក្នុងការកក់សំបុត្រតាម Online និងទទួលបាននូវព័ត៌មានថ្មីៗ អំពីក្រុមហ៊ុនដូចជា៖
-ការកក់សំបុត្រតាមរយៈប្រព័ន្ធទូរស័ព្ទ មកកាន់ផ្នែកបម្រើសេវាកម្មអតិថិជន (Call Center)
-ការកក់សំបុត្រតាមបណ្ដាញអ៊ីនធឺណេត (Online Booking System)
-គោលដៅ និងម៉ោងចេញដំណើរ
-តារាងជើងឡានចេញដំណើរប្រចាំថ្ងៃ
-ព័ត៌មានពីការជួលរថយន្ដ។ល៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
ផ្នែកកក់សំបុត្រ ០១៦ ២០ ២០ ២០
ផ្នែកជួលរថយន្ដ ០១១ ៧៧ ៥៧ ៧៧