(ភ្នំពេញ)៖ ថ្លែងនៅក្នុងកម្មវិធី Fresh Talk លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នៅក្នុងទំនាក់ទំនងកាទូតរវាងប្រទេសកម្ពុជា-កូរ៉េខាងត្បូង មិនមែនតែប្រទេសកម្ពុជាទេ ដែលទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចពីប្រទេសកូរ៉េ ដែលជាប្រទេសមួយ មានសេដ្ឋកិច្ចធំជាងកម្ពុជា។ ចំណែកឯកម្ពុជាឯណេះវិញ ក៏បានផ្ដល់នូវផល់ប្រយោជន៍ជាច្រើនដល់កូរ៉េខាងត្បូងវិញដែរ ជាពិសេសផ្នែកភូមិសាស្រ្តនយោបាយ។

នៅក្នុងកិច្ចពិភាក្សាតុមូលនេះ លោកបណ្ឌិត ស៊ឺន សំ ក៏បានបញ្ជាក់ដែរថា កម្ពុជា គឺជាប្រទេសមួយ ស្ថិតនៅក្នុងចំណោមប្រទេសដែលបោះឆ្នោតគាំទ្រឲ្យកូរ៉េខាងត្បូង ក្លាយជាប្រទេសមួយទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។ បន្ថែមនេះកម្ពុជា គឺជាប្រទេសមួយដែលអាចជួយសម្រួលទំនាក់ទំនងឲ្យប្រទេសកូរ៉េ ជាមួយបណ្ដាប្រទេសក្នុងអាស៊ានផងដែរ។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាទាំងស្រុងដូចតទៅ៖