(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាកគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការបង្កើតទំនាក់ទំនងកាទូតឡើងវិញរវាងកម្ពុជា និងកូរ៉េខាងត្បូង ដោយសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្រ្តីនាពេលនោះ គឺជាមរតកនៃការសម្រេចចិត្តដ៏ឈ្លាសវៃ និងគិតគូរបានវែងឆ្ងាយសម្រាប់ប្រយោជន៍នៃប្រទេសកម្ពុជា។

បើតាមលោកបណ្ឌិត ការភ្ជាប់ទំនាក់ទំនងកាទូតជាមួយប្រទេសកូរ៉េខាងត្បូងឡើងវិញ បានធ្វើឲ្យពិភពលោកឃើញថា កម្ពុជាមិនមែនគ្រាន់តែជាមិត្តរបស់កូរ៉េខាងជើងទេ តែក៏ជាមិត្តរបស់កូរ៉េខាងត្បូងដែរ។ លោកបណ្ឌិត ស៊ឺន សំ ថ្លែងបែបនេះនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ លើប្រធានបទ៖ នាក់ទំនងកម្ពុជា-កូរ៉េ ផ្តល់ផលប្រយោជន៍យ៉ាងណាខ្លះ សម្រាប់សេដ្ឋកិច្ច និងនយោបាយប្រទេសទាំងពីរ?

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាទាំងស្រុងដូចតទៅ៖