Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុប្រធានគណបក្សឆន្ទៈខ្មែរ ស្រុកភ្នំស្រួច និងជាបេក្ខជនក្រុមប្រឹក្សាស្រុកលេខរៀងទី៤ ប្រកាសផ្តាច់ខ្លួនពីក្រុមប្រឆាំង និងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video inside)

20-05-2024 15:56

(កំពង់ស្ពឺ)៖ លោក ហង្ស វីន អនុប្រធានគណបក្សឆន្ទៈខ្មែរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងជាបេក្ខជនក្រុមប្រឹក្សាស្រុកភ្នំស្រួច លេខរៀងទី៤ បានប្រកាសផ្តាច់ខ្លួនពីក្រុមប្រឆាំង និងថ្កោលទោសទណ្ឌិត សម រង្សុី ដែលបានប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាការប្រឆាំងផលប្រយោជន៍ជាតិ ជាហេតុធ្វើឱ្យលោកអស់ជំនឿលើបក្សប្រឆាំង ព្រមទាំងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តាមរយៈវីដេអូ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ លោក ហង្ស វីន បានបញ្ជាក់ថា៖ «មូលហេតុដែលលោកសម្រេចប្រកាសផ្តាច់ខ្លួនពីគណបក្សឆន្ទៈខ្មែរ ចាប់ពីថ្ងៃនេះតទៅ ដោយបានមើលឃើញពីការដឹកនាំរបស់គណបក្សនេះ មានភាពរញ៉េរញ៉ៃ បក្ខពួកនិយម មិនទទួលខុសត្រូវជាពិសេសមួយរយៈនេះឃើញញទណ្ឌិត សម រង្ស៉ី ចេញមុខមកប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាប្រយោជន៍ដ៏មហាសាល អំពើទុច្ចរិតទាំងនេះហើយ ដែលធ្វើឱ្យខ្ញុំសម្រេចចិត្តគោរពស្នើសុំសម្តេចពុក សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»