(ភ្នំពេញ)៖ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ តាមរយៈ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចក្រោយវិហារឯករង្សី ផ្លូវបេតុង សង្កាត់ជ្រោយចង្វារ។
របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យទាំង៤នាក់នេះ ដោយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនទី១៖ឈ្មោះ រិទ្ធ ផាន់ណាក់ អាយុ៣១ឆ្នាំ, ទី២៖ឈ្មោះ ស៊ាម សូទីន អាយុ២៧ឆ្នាំ, ទី៣៖ឈ្មោះ ឡាយ លីណូ អាយុ២៦ឆ្នាំ និងទី៤៖ឈ្មោះ កែវ សុភារិទ្ធ អាយុ៣២ឆ្នាំ សុទ្ធតែមានសារធាតុញៀននៅក្នុងខ្លួន។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធើ្វការសាកសួរ និងចាត់ការតាមនីតិវិធី។ សូមបន្តចុច Link សម្រាប់តម្លើង App Nodrug ៖ https://nodrugsnacd.com/download_kh៕