(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រីឯក សេរី វុធ អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានឲ្យភ្នាក់ងារ Fresh News ដឹងថា កម្លាំងនគរបាលរបស់លោក បានបង្ក្រាបជនសង្ស័យប្រើប្រាស់គ្រឿងញៀន៨នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ៣គ្រឿង បន្ទាប់ពីយាមល្បាតក្នុងភូមិសាស្ត្រនៅពេលរាត្រី។
ការបង្ក្រាបករណីគ្រឿងញៀននេះ បានធ្វើឡើងនៅយប់ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៦អា ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
លោក ឯក សេរីវុធ បានបញ្ជាក់ថា បើទោះបីជាកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងកម្លាំងតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋាន ជាប់មមារញឹកក្នុងការរក្សាការពារសន្តិសុខសុវត្ថិភាព ក្នុងគោលដៅរបស់ការិយាល័យចុះឈ្មោះបោះឆ្នោតយ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតបន្តសកម្មភាពយាមល្បាតពួនស្ទាក់ នៅពេលរាត្រីរហូតសង្ស័យលើបក្ខពួកយុវជន៨នាក់ដែលជិះម៉ូតូ៣គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៦ ដោយឆ្លងកាត់គោលដៅត្រួតពិនិត្យរបស់កម្លាំងនគរបាលយើងទើបធ្វើការឃាត់ដើម្បីឆែកឆេរជាបន្តបន្ទាប់បានរកឃើញក្រាមពណ៍សថ្លាជាថ្នាំញៀន៤កញ្ចប់តូចដែលក្រុមទាំងនេះបានរក្សាទុកនូវនិងខ្លួនដើម្បីយកទៅប្រើប្រាស់ជាមួយគ្នា។ លោកបន្តថា បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតម៉ូតូ៣គ្រឿង ១គ្រឿងម៉ាកហុងដាសង់សេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1BS-3579និងស្លាកលេខភ្នំពេញ1CX-4336និង១គ្រឿងទៀតម៉ាកស្កុបពីរពណ៌សពាក់ស្លា កលេខភ្នំពេញ1AQ-3026 ផងដែរ ។
លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ជនសង្ស័យត្រូវឃា ត់ខ្លួនទី១-ឈ្មោះចែម ចាន់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ និងទី២-ឈ្មោះលី ចិត្រា ភេទប្រុស អាយុ២ ០ឆ្នាំ មុខរបរកម្មករសំណង់ ទី៣-ឈ្មោះផន រាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ និងទី៤-ឈ្មោះមឿន មុនី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់ផ្លែឈើ ទី៥-ឈ្មោះ នួន ពៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរដែក និងទី៦-ឈ្មោះរិន ស្រួច ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករឡអិដ្ឋ ទី៧-ឈ្មោះហុង ហួត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ និងទី៨-ឈ្មោះហេង ថៃសាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ។
សូមបញ្ជាក់ថា ជនសង្ស័យប្រើប្រាស់គ្រឿងញៀនទាំង៨នា ក់និងវត្ថុតាង ត្រូវបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបា លខណ្ឌជ្រោយចង្វារបណ្ដោះអាសន្ន ដើម្បីកសាងសំនុំរឿង ចាត់ការតាមនិតិវិធី ៕