
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញជាអធិបតីបិទការប្រកួតវាយសីពានរង្វាន់វិស័យយុត្តិធម៌ លើកទី៦ ឆ្នាំ២០២៤
20-05-2024 14:53
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតវាយសីពានរង្វាន់វិស័យយុត្តិធម៌ លើកទី៦ ឆ្នាំ២០២៤។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល, លោក គី តិច ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, លោក លោកស្រី ជាថ្នាក់ដឹកនាំសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី, ក្រឡាបញ្ជី មេធាវី និងអ្នកវិជ្ជាជីវៈច្បាប់ផ្សេងទៀតប្រមាណ ៤០០រូប។
នៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមកីឡាសេនាយុត្តិធម៌ ដែលបានរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង ដែលនេះមិនត្រឹមតែជាកម្មវិធីប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់ជួបជុំអ្នកបម្រើការក្នុងវិស័យច្បាប់ផងដែរ។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានស្នើឱ្យមានការរៀបចំព្រឹត្តិការណ៍នេះ នៅឆ្នាំបន្តបន្ទាប់ទៀតផងដែរ៕