Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា ចូលរួមផ្ទាល់ ក្នុងពិធីបុណ្យសពលោក ហោ ម៉ៅ ដែលធ្លាប់ជួយការងារសង្គមយ៉ាងច្រើន

19-05-2024 18:59

(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមផ្ទាល់ ក្នុងពិធីបុណ្យសពលោក ហោ ម៉ៅ ដែលធ្លាប់បានជួយចំណែកការងារសង្គមយ៉ាងច្រើន។

តាមរយៈ Facebook ផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា បានសរសេរថា «ថ្ងៃនេះ ខ្ញុំបានចូលរួមពិធីបុណ្យសពលោកពូម៉ៅ និងសូមឧទ្ទិសបួងសួង ឲ្យវិញ្ញាណក្ខន្ធលោកពូម៉ៅ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមអរគុណលោកពូ ដែលបានចូលរួមជួយកិច្ចការងារសង្គមជាច្រើន និងជាពលរដ្ឋគំរូដ៏ល្អ ដែលមិនអាចបំភ្លេចបាន»

សូមជម្រាបថា លោក ហោ ម៉ៅ ត្រូវបានប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរតាមដងផ្លូវ ជាពិសេសក្នុងតំបន់ចាប់អង្រែក្រោម ខណ្ឌមានជ័យ តែងតែឃើញលោក ជារៀងរាល់ថ្ងៃ ក្នុងការជួយសម្រួលចរាចរណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរ ទាំងក្ដៅ ទាំងរងារ ក្រោមដំណក់ទឹកភ្លៀង៕