(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក មួន សារ៉ន ប្រធានអង្គភាពអន្តរាគមន៏ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អាចនឹងត្រូវបានរាជរដ្ឋាភិបាល ផ្ដល់សេចក្ដីទុកចិត្តធ្វើការតែងតាំង ជាអគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ នាពេលខាងមុខ ឆាប់ៗនេះហើយ។
យោងតាមប្រភពព័ត៌មានពី មន្ត្រីជាន់ខ្ពស់មួយរូប បានបង្ហើបអោយដឹងថា សំណើសុំតែងតាំង លោកឧត្តម សេនីយ៏ឯក មួន សារ៉ន ជាអគ្គស្នងការរងនគរបាលជាតិ ត្រូវបានក្រសួងមហាផ្ទៃ ធ្វើសំណើទៅប្រមុខរាជរដ្ឋាភិបាល រួចហើយកាលពីប៉ុន្មានថ្ងៃមុននេះ ហើយប្រមុខរាជរដ្ឋាភិបាល ក៏ទំនងឯកភាពតាមសំណើ នឹងចេញអនុក្រឹត្យតែងតាំង នាពេលឆាប់ៗខាងមុខនេះ។
លោកឧត្តមសេនីយ៍ឯក មួន សារ៉ន ពីមុន ត្រូវបានគេដឹងថា មានតួនាទីជាស្នងការរង នគរបាលខេត្តកណ្ដាល និង ក្រោយមកបានផ្លាស់មក នៅក្រសួងមហាផ្ទៃ និងចុងក្រោយនេះ មានតួនាទីជាប្រធានអង្គភាពអន្តរាគមន៏ នៃអគ្គស្នងការ ដ្ឋាននគរបាលជាត៕