(ចិន)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី៨ ស្តីពីការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ។
កិច្ចប្រជុំកំពូលនេះ រៀបចំឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ គឺដើម្បីពង្រឹងបន្ថែមនូវកិច្ច សហប្រតិបត្តិការវិស័យហិរញ្ញវត្ថុ រវាងចិន និងអាស៊ាន ដែលកំពុងបោះជំហានពីសម័យមាសទៅ សម័យពេជ្រ។ ផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកគាំទ្រ អភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ក្នុងតំបន់ទាំងពីរ ។
ដើម្បីរួមចំណែកក្នុងកិច្ចប្រជុំកំពូលនេះ លោកទេសាភិបាល ជា ចាន់តូ ត្រូវបានអញ្ជើញចូលរួមថ្លែងសុន្ទរកថា ដោយលោកបានសង្កត់ធ្ងន់ពីការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេស វិស័យធនាគារ ស្ថិរភាពហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា៕