(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ជំងឺ ZiKa ជាប្រភេទជំងឺឆ្លងតាមរយៈមូសខ្លាខាំ ដែលស្រដៀងគ្នាទៅនឹងជំងឺគ្រុនឈាមដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា «ភាគច្រើននៃជំងឺនេះ (ZiKa) និងជាសះស្បើយក្នុង អំឡុងពេលពី ២ទៅ៧ថ្ងៃ ហើយអត្រាស្លាប់មានកម្រិតតិចតួចណាស់»។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាចាប់ពីឆ្នាំ២០០៧ដល់២០១០ បានរកឃើញជំងឺ ZiKa ៧ករណីសុទ្ធតែជាសះស្បើយ និងពំុរកឃើញមានករណីកុមារក្បាលតួចនោះទេ។ ចាប់ពីពេលនោះមកដល់បច្ចុប្បន្នពំុទាន់រកឃើញមានករណី ZiKa នៅឡើយទេ។ វីរុស ZiKa ទាំង៧ករណីដែលបានរកឃើញ ជាប្រភេទវីរុសក្នុងស្រុកមិនមែនចូលពីប្រទេសអាមេេរិកនិងអាហ្វ្រិកទេ៕