(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ក្រសួងសាធារណការ នឹងពន្លឿនដាក់ដំណើរការប្រព័ន្ធអនឡាញ ក្នុងការលក់ស្លាកលេខ រថយន្តពិសេស ធ្វើស្លាកលេខ និងប័ណ្ណបើកបរ នៅពេលខាងមុខ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងក្នុងកិច្ចប្រជុំបានពិភាក្សាលើរបាយការណ៍ប្រចាំ ខែសីហា ឆ្នាំ២០១៦ ស្តីពីការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កាលពីពេលកន្លងមកនេះ នៅទីស្តីកការក្រសួងថា «សព្វថ្ងៃនេះ យើងបានលក់ស្លាករថយន្តលេខពិសេស តាមរយៈអនឡាញ់ រួចហើយ ប៉ុន្តែមិនទាន់ដាក់ដំណើរនេះទេ។ តែយើងលក់បានចំនួនច្រើន ដូច្នេះបន្តិចទៀតយើងដាក់ប្រព័ន្ធនេះឲ្យបានល្អ ហើយនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ ដូច្នេះសាធារណជនទំាងអស់ អាចទិញស្លាកលេខរថយន្ត ឬ ចុះឈ្មោះបញ្ជីយានយន្តខ្លួនឯង តាមប្រព័ន្ធអនឡាញ ដើម្បីកាត់បន្ថយសេវាផ្សេងៗ និងការផ្តល់សេវាបានលឿន និងមានតម្លាភាព »។
លោកថា កាដាក់លក់ស្លាកលេខរថយន្តពិសេសនោះ ត្រូវបានឯកភាពពី សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចហើយ។ ក្នុងលក់នោះ នឹងត្រូវបានដឹងជាមុនថា នឹងទទួលបានប្រាក់ប៉ុន្មានរួចហើយ ព្រោះថាការ ដាក់លក់តាមប្រព័ន្ធអនឡាញត្រូវបានកាត់បន្ថយការស្នើសុំឬចង់ បានលេខល្អតាមរយៈអ្នកធំ។
លោកបញ្ជាក់ថា «ករណីសុំលេខល្អនេះយើងជួយលែងបាន ហើយតែពេលចង់បាន លុះត្រាបង់លុយ ទើបទទួលលេខនោះ។ បើអត់បង់លុយទេអត់ទទួលបានទេ អ្នកផ្សេងគេចង់បានគេបង់លុយ។ ដូច្នេះយើងនឹងខិតខំជម្រុញ ឲ្យបានលឿនបំផុត»។
លោក ទេសរដ្ឋមន្ត្រីបានឲ្យដឹងទៀតថាការដាក់លក់ស្លាក់ រថយន្តតាមប្រព័ន្ធអនឡាញ៍នឹងត្រូវប្រមូលព័ន្ធបានពីច្រើន ពិសេសនោះដឹងពីការតម្លៃច្បាស់លាស់ពីលេខពិសេសសម្រាប់ថវិកចូលជាតិ។
ជាមួយគ្នានោះដែរ លោក ស៊ុន ចាន់ថុល ក៏បានឲ្យដឹងថាក្រសួងក៏នឹងដាក់ដំណើរប្រព័ន្ធ ចុះបញ្ជីម៉ូតូតាមរយៈប្រព័ន្ធអនឡាញផងដែរ ។ លោកថា រាល់កន្លែងលក់ម៉ូតូ និងរថយន្ត នឹងត្រូវតភ្ជាប់ប្រព័ន្ធអនឡាញទៅកាន់ទីស្នាក់ការកណ្តាលត្រួតពិនិត្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។
ក្នុងកិច្ចប្រជុំនោះដែរ លោកទេសរដ្ឋមន្ត្រី បានឲ្យដឹង លោកបានស្នើជូនសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួ ងមហាផ្ទៃ នូវដាក់ដំណើរការប្រព័ន្ធអនឡាញនេះ ចំពោះការធ្វើបណ្ណបើកបរ ដែលមានតម្លាភាព គ្មានការទារលុយប៉ុណ្ណេះបណ្តោះបានឡើយ ។
លោកបញ្ជាក់ថា «ដើម្បីទទួលបានប័ណ្ណបើកបរ គឺអ្នកបើកបរត្រូវតែទៅប្រឡងទ្រឹស្តី តាមកុំព្យូទ័រពេលជាប់ទ្រីស្តីហើយយើងដឹងលទ្ធផលជាប់ យើងផ្តល់ប័ណ្ណបើកបរបណ្តោះអាសន្នឲ្យ។ ក្រោយគាត់ប្រឡងជាប់ដៃចង្កូច នោះគេនឹងចេញប័ណ្ណបើកបរស្ថាពរឲ្យតែម្តង។ ក្រសួងក៏នឹងដាក់ដំណើរធ្វើស្លាករថយន្តតាមប្រព័ន្ធមួយ បែបទៀតដើម្បីធ្វើស្លាក់លេខថ្មី ក្នុងការងាយស្រួលដឹងពីស្លាក់លេខពិតឬក្លែងក្លាយផងដែរ»៕