Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល បញ្ជាក់ពីវិធីបង្ការជំងឺឆ្លង ZiKa សម្រាប់ស្ត្រីមានផ្ទៃពោះ និងប្រជាពលរដ្ឋកម្ពុជាទូទៅ

13-09-2016 12:07

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីបញ្ជាក់ប្រាប់សាធារណជន អំពីវិធីបង្ការ បណ្តាលមកពីវីរុស ZiKa សម្រាប់បងប្អូនស្ត្រីមានផ្ទៃពោះ និងប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេសកម្ពុជា។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ជំងឺ Zika ឆ្លងតាមរយៈមូសខ្លាខាំ ដែលជាប្រភេទមូសដែលបង្កឲ្យមានជំងឺគ្រុនឈាម មិនមែនឆ្លង ដោយសារមូសអង្កាមខាំទេ និងអាចឆ្លងតាមរយៈការរួមភេទ ជាមួយអ្នកដែលមានវីរុស Zika ពីព្រោះវីរុសនេះមាននៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវ រាងកាយនៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង។ វីរុស Zika ឆ្លងពីម្តាយទៅកូន ក្នុងអំឡុងពេល មានផ្ទៃពោះ និងនៅពេលសម្រាល។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា «ជំងឺ Zika មានរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺគ្រុនឈាមដែល គឺគ្រុនក្តៅ ឈឹក្បាល មានកន្ទួលក្រហមលើស្បែក ក្រហមភ្នែក និងឈឺសន្លាក់ជាដើម។ ភាគច្រើននៃជំងឺនេះនិងជាសះស្បើយក្នុងអំឡុងពេលពី ២ទៅ៧ថ្ងៃ ហើយអត្រាស្លាប់មានកម្រិតតិចតួចណាស់។ មានករណីតិចតួចបំផុត ដែលអាចវិវត្តន៍ទៅជាទុនដៃទុនជើង ហើយបើកើតមានលើស្ត្រី មានផ្ទៃពោះ គឺអាចឲ្យទារកស្លាប់ក្នុងផ្ទៃឬក្បាលទារក អាចតួចជាងធម្មតា»។

វិធីបង្ការ នៃជំងឺ Zika នេះ សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលទាំងស្រុងដូចខាងក្រោម៖