(ភ្នំពេញ)៖ សាកលវិទ្យាល័យធនធានមនុស្ស(HRU) នឹងបើកវគ្គបណ្តុះបណ្តាល គន្លឹះនៃការសិក្សាជោគជ័យ ដោយមិនយកកម្រៃ ដែលបង្រៀនដោយសាស្ដ្រចារ្យល្បីៗនិងបទពិសោធន៍យូរឆ្នាំ លោកបណ្ឌិត សេង ផល្លី ប្រធានក្រុមប្រឹក្សាភិបាល និងលោកបណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យធនធានមនុស្ស ។
សម្រាប់សិស្សទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ទាំងជាប់ និងធ្លាក់) ហើយចង់សិក្សា វិធីសាស្រ្តនៃការប្រើប្រាស់ខួរក្បាល គន្លឹះសិក្សាជោគជ័យ និងរបៀបជ្រើសរើសជំនាញត្រូវ HRUនឹងបំពេញបំណងនេះដល់ប្អូនៗដោយមិនយកកម្រៃ។
កាលបរិច្ឆេទចូលរៀន៖ លើកទី១-ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ,លើកទី២-ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ម៉ោងសិក្សា ៨ម៉ោងចាប់ពីម៉ោង ៧ព្រឹក -១២ថ្ងៃត្រង់ និងរសៀលម៉ោង១:៣០-៥ល្ងាច
លក្ខខណ្ឌសិក្សា ជាសិស្សដែលទើបប្រឡង(ធ្លាក់ ឬជាប់)សញ្ញាមធ្យមសិក្សាទុតិយភូមិថ្មីៗ
- សាមីខ្លួន ត្រូវភ្ជាប់មកជាមួយនូវប័ណ្ណសំគាល់ខ្លួន(កាត)សិស្សថ្នាក់ទី១២ ឬសាលាកប័ត្របប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៣-២០១៤
- ចុះឈ្មោះតាមរយៈទូរស័ព្ទ៖ 023 987 826 , 023 994 439 និងចុះឈ្មោះផ្ទាល់ ឬចុះឈ្មោះជំនួសអាសយដ្ឋាន អគារសាកលវិទ្យាល័យធនធានមនុស្សថ្មី លេខ១៧ ផ្លូវលេខ១៦៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ខាងត្បូងវត្តមហាមន្ត្រី ចម្ងាយ៦០ម៉ែត្រ, E-mail : [email protected] , website: www.hru.edu.kh , Facebook: HRU Human Resource University៕