(ព្រៃវែង)៖ លោក សរ សិទ្ធិ អនុប្រធានទី១ ទទួលជួយការងាររួម ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកស្រី តំណាងនាយឧត្តមសេនីយ៍ ស ថេត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារ គណបក្សចុះ មូលដ្ឋាន ខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំចាយមារ ព្រឹកថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលា និងអគារសិក្សា ០១ខ្នង ៣បន្ទប់ ព្រមទាំង សមិទ្ធផលនានា ក្នុងវត្តពោធិ៍អណ្តែត ស្ថិតក្នុងភូមិគ្រួស ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង៕