(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន សហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញអារម្មណ៍រីករាយចំពោះការបានសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅកូរ៉េ។ សម្តេចធិបតី ចាត់ទុកជំនួបនេះ ជាជំនួបពិសេសនៃដំណើរទស្សនកិច្ចរបស់សម្តេចនៅកូរ៉េ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនដល់ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅកូរ៉េ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនួបសំណេះសំណាលនាពេលនេះ បង្ហាញពីសាមគ្គីភាពក្នុងស្មារតីជាខ្មែរ ដែលតែងតែស្កាត់រកគ្នា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់មន្ត្រីទូតនៅកូរ៉េ ដែលបានប្រឹងប្រែងបំពេញការងារផ្តល់សេវាផ្សេងៗជូនពលរដ្ឋខ្មែរនៅកូរ៉េ។

* សម្តេចធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា រាល់ជំនួបជាមួយថ្នាក់ដឹកនាំកូរ៉េ សុទ្ធតែបានសរសើរពីការប្រឹងប្រែងរបស់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅកូរ៉េ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឥរិយាបថល្អរបស់ខ្មែរនៅកូរ៉េ គឺជាការលើកកម្ពស់កិត្តិយស និងកិត្តិនាមរបស់ខ្មែរ ដែលជារឿងដ៏រីករាយ និងរំភើបបំផុត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជោគជ័យធំនៃដំណើរទស្សនកិច្ចរបស់សម្តេចនៅកូរ៉េនាពេលនេះ គឺការលើកកម្ពស់កម្រិតទំនាក់ទំនង ពីទំនាក់ទំនងធម្មតា ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ភាពជាដៃគូយុទ្ធសាស្ត្រ» នឹងធ្វើឱ្យទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ កាន់តែស៊ីជម្រៅលើគ្រប់វិស័យ ហើយហុចផលកាន់តែច្រើន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំពឹងថា «ភាពជាដៃគូយុទ្ថសាស្ត្រ» រវាងកម្ពុជា និងកូរ៉េ នឹងធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ កាន់តែធំថែមទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការដំឡើងកម្រិតទំនាក់ទំនងនេះ ប​ង្ហាញឱ្យឃើញថា ថ្នាក់ដឹកនាំកម្ពុជា និងកូរ៉េ មានទស្សនៈវិស័យដូចគ្នាផ្តល់សារសំខាន់លើទំនាក់ទំនងរវាងប្រទេសទាំងពីរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានជំរុញឱ្យមានការហោះហើរត្រង់រវាងសៀមរាប ជាមួយខេត្តនានារបស់កូរ៉េ មានដូចជាប៊ូសាន ជេជូ និងអ៉ីនឈុនជាដើម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅកូរ៉េនាពេលនេះ កិច្ចការសំខាន់ទី២ គឺការទាក់ម៉ូយ។ ក្នុងនោះមានការរៀបចំវេទិកាធុរកិច្ចរវាងកម្ពុជា-កូរ៉េ ព្រមទាំងការជួបផ្ទាល់ជាមួយអ្នកវិនិយោគ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយទាក់ម៉ូយនេះ គឺបានផលដល់ជាតិ និងប្រជាពលរដ្ឋខ្មែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៥ខែនេះ មានគម្រោងវិនិយោគប្រមាណ ១៤៧គម្រោង ត្រូវបានអនុម័ត។ គម្រោងវិនិយោគនេះ មានទុនសរុប ២,៧០០លានដុល្លារ បង្កើតការងារជាង ១៤ម៉ឺននាក់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទាំងការវិនិយោគ និងការកម្សាន្ត បើគេមិនស្រឡាញ់ខ្មែរ គឺមិនមកខ្មែរនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដែលធ្វើឱ្យកូរ៉េស្រឡាញ់ខ្មែរ គឺបានមួយចំណែកពីពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅកូរ៉េ។ ក្នុងន័យនេះ សម្តេចស្នើឱ្យខ្មែរនៅកូរ៉េ ត្រូវរក្សាកិត្តិយស រក្សាភាពថ្លៃថ្នូរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទៅកូរ៉េលើកនេះ អភ័ព្វជាងទៅកូរ៉េពេលកន្លងទៅ។ អភ័ព្វ ព្រោះមិនអាចចេញក្រៅបានដូចពេលមុនទៀតនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅធំរបស់រាជរដ្ឋាភិបាល គឺបង្កើតការងារមានគុណភាព ដើម្បីជំរុញសេដ្ឋកិច្ចជាតិ។ ការងារអាទិភាព គឺជំរុញការងារក្នុងស្រុក តែក៏ទទួលស្គាល់ថា ការរៀបចំការងារក្រៅប្រទេសជាជម្រើសសម្រាប់ប្រជាពលរដ្ឋ ក៏ត្រូវធ្វើផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានចំអកទៅក្រុមប្រឆាំងថា រិះគន់រាជរដ្ឋាភិបាលដឹកនាំធ្វើឱ្យពលរដ្ឋចំណាកស្រុកធ្វើការនៅក្រៅប្រទេស ប៉ុន្តែពេលសួរថា បើពួកគេដឹកនាំតើបិទមិនឱ្យពលរដ្ឋចេញទៅធ្វើការនៅកូរ៉េឬ? បែរជាឆ្លើយមិនរួច។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលករដែលកំពុងធ្វើការនៅកូរ៉េបច្ចុប្បន្ន ខ្មែរមានជាង ៤៥,០០០នាក់, ថៃប្រមាណ ២៤ម៉ឺននាក់, វៀតណាម ប្រមាណ ២៧ម៉ឺននាក់, ហ្វីលីពិនប្រមាណ ១៥ម៉ឺននាក់ និងឥណ្ឌូនេស៊ីជិត ១៦ម៉ឺននាក់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបំពេញការងារនៅកូរ៉េ បានចំណូល និងជំនាញ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា កំពុងប្រឹងប្រែងប្រែក្លាយពីឧស្សាហកម្មកាត់ដេរ ទៅឧស្សាហកម្មកម្រិតខ្ពស់ ដូច្នេះពលករពីកូរ៉េ នឹងជួយបំពេញនូវជំនាញបច្ចេកទេសនេះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋកូរ៉េ ១លាននាក់ធ្វើការនៅអាមេរិក និង៥០ម៉ឺននាក់ធ្វើការនៅជប៉ុន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតការងារក្រៅប្រទេស ជាការបង្កើតជម្រើសបន្ថែមដល់ប្រជាពលរដ្ឋ មិនមែនជាការបង្ខំនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល១០ឆ្នាំនេះ ពលករខ្មែរធ្វើការនៅកូរ៉េកើនជាង ៦ម៉ឺននាក់។ ឆ្នាំ២០២៤ កូតាពលករខ្មែរ ត្រូវបានដំឡើងដល់ ១១៥០នាក់ ក្នុងមួយឆ្នាំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានមូលហេតុ៣ នាំឱ្យពលករខ្មែរមានឱកាសការងារនៅកូរ៉េ រួមមាន៖ ១) ការភ្ជាប់ទំនាក់ទំនងឡើងវិញនៅឆ្នាំ្១៩៩៧ ដែលជាការពុះពាររបស់សម្តេចតេជោ, ២) ការខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងទី៣) ដោយសារពលករខ្មែរខ្លួន​ឯង ដែលឧស្សាហ៍ព្យាយាម និងមិនបង្កបញ្ហាដល់ថៅកែកូរ៉េ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណជ្រាលជ្រៅដល់ពលរដ្ឋខ្មែរទាំងអស់នៅកូរ៉េ ហើយបន្តប្រកាន់ឥរិយាបថល្អ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នអនិកជនខ្មែរនៅកូរ៉េ មានជាង ៨ពាន់នាក់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា តម្រូវឱ្យរាជរដ្ឋាភិបាលយគាំពារពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងទាំងអស់ទាំងក្នុង និងក្រៅប្រទេស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលខ្មែរមិនចោលពលរដ្ឋខ្មែរនៅកូរ៉េនោះឡើយ ទោះក្នុងស្ថានភាពបែបណាក៏ដោយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាអចលនទ្រព្យផ្តើមចេញពីបញ្ហាពីរ គឺការវាយតម្លៃខុសរវាងអតិថិជន និងការវាយតម្លៃខុសនៃការវិនិយោគ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងឆបោក របស់ ឡេង ចាន់ណា សម្តេច បានចាត់វិធានការតាំងពីរខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានព័ត៌មាន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នៅតែបន្តតាមវែកមុខជនឆបោកក្នុងគម្រោងរបស់ ឡេង ចាន់ណា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បន្ទាប់ពីការសិក្សាស្រាវជ្រាវ ក្រោយផ្ទុះការប្រតិកម្ម ទើបដឹងច្បាស់ថា គម្រោងវិនិយោគរបស់ ឡេង ចាន់ណា ជាគម្រោងបោកប្រាស់។ ហេតុនេះហើយទើបសម្តេចបញ្ជាឱ្យចាប់ខ្លួននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សំណុំរឿងឆបោករបស់ ឡេង ចាន់ណា រាជរដ្ឋាភិបាលមិនបញ្ចប់ទេ ហើយបន្តចាត់វិធានការជាប់រហូត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នៅតែបន្តតាមវែកមុខជនឆបោកក្នុងគម្រោងរបស់ ឡេង ចាន់ណា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនទុកចោលបញ្ហារបស់ប្រជាពលរដ្ឋ ដោយមិនរកវិធានការដោះស្រាយឱ្យអស់លទ្ធភាពនោះឡើយ។

* សម្តេចធិបតី ហ៊ុ​ន ម៉ាណែត ផ្តល់ពេលវេលា៣ខែបន្ថែមទៀត ដល់មន្ត្រីអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលរដ្ឋនៅកូរ៉េ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផ្តល់ការអប់រំភាសាខ្មែរជូនដល់កូនខ្មែរនៅកូរ៉េ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ខ្មែរនៅកូរ៉េ ដែលបានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ សម្តេចធិបតី បានថ្លែងថា គម្រោងនេះ មិនមែនជារបស់សម្តេច ឬសម្តេចតេជោនោះទេ តែជារបស់ខ្មែរទាំងមូល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមបើកការដ្ឋានក្នុងពេលឆាប់ៗនេះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសូមឱ្យប្រជាពលរដ្ឋជឿជាក់ចុះថា សម្តេចនឹងប្រែងប្រែងថែរក្សាសុខសន្តិភាព ការសាងអភិវឌ្ឍន៍ជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១៖៥៨នាទី (ម៉ោងភ្នំពេញ) នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្សាយបន្តផ្ទាល់របស់បណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕