(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជាមេបញ្ជាការនគរបាលជាតិប្រចាំ ទិសភូមិភាគទី៣ ទី៤ និងទី៥ បានចាត់តាំងលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ចូលរួមអមដំណើរដោយលោកឧត្តមសេនីយ៍ឯក សុខ ធឿន មេបញ្ជាការរងអចិន្ត្រៃយ៍នគរបាលជាតិប្រចាំទិសភូមិភាគទី៤ ជាតំណាងដោយបានរៀបចំរថយន្តដឹកសព លោកវរសេនីយ៍ទោ អូរ សូភ័ក្ត្រ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧៩៣។
សពលោកវរសេនីយ៍ទោ អូរ សូភ័ក្ដ្រ ត្រូវបានដឹកពីមន្ទីរពេទ្យកាល់ម៉ែត ទៅធ្វើបុណ្យនៅឯស្រុកកំណើត និងដឹកនាំកម្លាំង ចូលរួមរៀបចំពិធីបុណ្យទាំងស្រុងជូន សពលោកមេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនគោក ដែលបានទទួលមរណភាពកាលពីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ដោយរោគាពាធ និងចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយគ្រួសារនៃសព។
ពិធីបុណ្យសពតាមប្រពៃណីខ្មែរ ប្រារព្ធធ្វើនៅឯស្រុកកំណើតនៃសព ស្ថិតនៅក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ក៏បានអញ្ជើញជាកិត្តិយសបំពាក់ស័ក្តិកិច្ចបច្ឆាមរណៈ វរសេនីយ៍ទោ ជូនសពផងដែរ។
ក្នុងលោកក៏បាននាំបច្ច័យបុណ្យ និងអំណោយដ៏ថ្លៃថ្លា ដូចខាងក្រោម៖
*ទី១៖ អំណោយរបស់នាយឧត្តមសេនីយ៍ ខេង សុមេធ មានបច្ច័យបុណ្យ ១០លានរៀល អង្ករ ២៥០គីឡូ មីម៉ាម៉ា ២កេសធំ ត្រីខកំប៉ុង ២កេសធំ
*ទី២៖ បច្ច័យបុណ្យរបស់លោកសន្តិបណ្ឌិត ចាន់ អ៊ាន និងលោកជំទាវ ចំនួន១លានរៀល
*ទី៣៖ បច្ច័យបុណ្យរបស់ប្រធាននាយកដ្ឋាន និងកម្លាំងទាំងអស់នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក សរុបចំនួន ៥លានរៀល
*ទី៤៖ ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន៦លានរៀល៕