Update: អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រលត់ទាំងស្រុងហើយ (Video Inside)
13-09-2016 09:58
(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅម៉ោង៩៖៥០នាទី ព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានរលត់ទាំងស្រុងហើយ បន្ទាប់ពីសមត្ថកិច្ចជួយអន្តរាគមន៍ ជាមួយរថយន្តពន្លត់អគ្គិភ័យជាង១០គ្រឿង និងប្រើប្រាស់ទឹកអស់ជាច្រើនរថយន្ត។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា គ្រោះអគ្គិភ័យនេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ ៣ល្វែង និង១២បន្ទប់ (បន្ទប់ជួល) ព្រមទាំងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនផងដែរ។ ចំណែកមូលហេតុនៃការឆេះនេះត្រូវបាន គេសន្និដ្ឋានជាជំហ៊ានដំបូងថា ដោយសារទុស្សេចរន្តអគ្គិសនី។
គួរបញ្ជាក់ថា ករណីអគ្គិភ័យនេះ បានកើតឡើងនៅម៉ោង ប្រមាណជាង៨ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ។
ជាមួយគ្នានេះ នៅកន្លែងកើតហេតុ គេសង្កេតវត្តមានអភិបាលខណ្ឌ លោក ឯក ឃុនដឿន អធិការនគរបាលខណ្ឌ លោក ហ៊ុន សុធី និងមេ អ.ហ បានដឹកនាំកម្លាំងសមត្ថកិច្ចជាច្រើននាក់ ចុះទៅជួយអន្តរាគមន៍ផ្ទាល់ផងដែរ៕