(សេអ៊ូល, កូរ៉េខាងត្បូង)៖ ក្នុងឱកាសនៃការអមដំណើរដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទស្សនកិច្ចមន្ទីរពេទ្យ Soon chun hyang ក្នុងទីក្រុងសេអ៊ូល។

សូមបញ្ជាក់ថា ដើមឡើយមន្ទីរពេទ្យ Soon chun hyang គឺជាសាកលវិទ្យាល័យ Soonchunhyang មានសក្តានុពលផ្នែកវេជ្ជសាស្ត្រ។ សាកលវិទ្យាល័យនេះ បានជាប់ចំណាត់ថ្នាក់ទី៩ ក្នុងចំណោមសាកលវិទ្យាល័យនៅប្រទេសកូរ៉េខាងត្បូង នៅក្នុងប្រភេទជា គ្លីនិកបុរេគ្លីនិក និងសុខភាព ដោយ Times Higher Education World University Rankings ក្នុងឆ្នាំ២០២៣។ SCH បានទទួល ពានរង្វាន់ថ្នាក់ជាតិសម្រាប់ឧត្តមភាពកំណែទម្រង់អប់រំ ពីក្រសួងអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកូរ៉េ ក្នុងឆ្នាំ ២០០៨, ២០០៩, និង ២០១០។

សាកលវិទ្យាល័យ Soon chun hyang បានធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈជាមួយកម្ពុជា តាមរយៈការជួយបណ្តុះបណ្តាលគ្រូពេទ្យឯកទេស និងជួយពិនិត្យព្យាបាលជូនដល់អ្នកជំងឺកម្ពុជា៕