(សេអ៊ូល, កូរ៉េខាងត្បូង)៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Oh Young-hun អភិបាលខេត្តស្វយ័តពិសេសជេជូ ប្រទេសកូរ៉េខាងត្បូង ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ ក៏មានការចុះអនុស្សរណៈយោគយល់គ្នារវាងរដ្ឋបាលខេត្តសៀមរាប និង រដ្ឋបាលខេត្តស្វយ័តពិសេសជេជូផងដែរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និង លើកកម្ពស់ការអភិវឌ្ឍវិស័យផ្សេងៗក្នុងខេត្តទាំងពីរ ឱ្យកាន់តែមានការរីកចម្រើន៕