(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ពីអនុអង្គភាពអន្តរាគមន៍ ទៅជាស្នងការនគរបាលខេត្តកំពង់ស្ពឺ។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ។

លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ត្រូវបានតែងតាំងជំនួសលោកឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ហើយទៅឈរឈ្មោះជាបេក្ខជនឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ។

ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី៖