(សេអ៊ូល, កូរ៉េខាងត្បូង)៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Joo-Bong, Park ប្រធានក្រុមហ៊ុន Daejoo KC Group ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Daejoo KC Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨។ ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មលើវិស័យដូចជា ឧស្សាហកម្មដែក ភស្តុភារកម្ម (Logistic) ឧស្សាហកម្មគីមី គ្រឿងបម្លាស់រថយន្ត សំណង់ និងឧស្សាហកម្មថាមពល។
ក្រុមហ៊ុន Daejoo KC Group ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធ CAMKO Motor Co.Ltd., នៅកម្ពុជាផងដែរ ដោយបានផ្តល់នូវ សេវាកម្មថែទាំ និងផ្លាស់ប្តូរគ្រឿងបន្លាស់រថយន្តម៉ាកHyundai៕