(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ មានភ្នាក់ងារគណបក្សនយោបាយចំនួន ១០៩៧៨នាក់ និង អ្នកសង្កេតការណ៍ជាតិចំនួន ១៨០៥នាក់ ដែល គ.ជ.ប បានអនុញ្ញាតដើម្បីចូលរួមសង្កេត មើលដំណើរការចុះឈ្មោះ បោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ នៅតាមសាលាឃុំ សង្កាត់ ចំនួន១៦៣៣ទូទាំងប្រទេស។
សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕