(សេអ៊ូល, កូរ៉េខាងត្បូង)៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក JIHOON LIM ប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Dunamu ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Dunamu គឺជាក្រុមហ៊ុនឯកទេសក្នុងការបង្កើតទម្រង់សម្រាប់ផ្លាស់ប្តូរ​រូបិយប័ណ្ណ Crypto Upbit ដើម្បីផ្តល់សេវាកម្មជួញដូរ Crypto តាមរយៈទូរស័ព្ទ ដោយផ្តល់សុវត្ថិ​ភាព និងភាពងាយស្រួលដល់អតិថិជន និងវិនិយោគិនក្នុងការធ្វើប្រតិបត្តិការ៕