Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

៤ករណីថ្មីទៀត នៃវីរ៉ុស Zika ត្រូវបានកើតឡើងនៅថ្ងៃចន្ទនេះ ធ្វើឲ្យចំនួនសរុបនៅសិង្ហបុរី កើនឡើងដល់ ៣៣៣នាក់

12-09-2016 23:22

(សិង្ហបុរី)៖ យោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលសិង្ហបុរីបានអះអាងអំពី ករណីថ្មីចំនួន៤ទៀត នៃការចម្លងវីរ៉ុស Zika នៅក្នុងតំបន់ត្រូវបានបញ្ជាក់ថា បានកើតមាននាថ្ងៃចន្ទនេះ បានបណ្តាលឲ្យ ចំនួនករណីសរុបនៃវីរ៉ុស Zika នៅក្នុងប្រទេសសិង្ហបុរី កើនឡើងដល់៣៣៣ករណី។

ក្នុងចំណោម៣៣៣ករណី មាន២៦៩ករណី ស្មើនឹងជាង៨០ភាគរយ ត្រូវបានក្រុមអាជ្ញាធរបញ្ជាក់ថា បានកើតមាននៅតំបន់ Aljunied, Sims Drive និងតំបន់ Paya Lebar Way ប្រទេសសិង្ហបុរី។

សូមជំរាបថា ក្រសួងសុខាភិបាល បានអះអាងនៅថ្ងៃច័ន្ទព្រឹកមិញថា ការឆ្លងវីរុស Zika ដែលកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ ដែលប្រការនេះនាំឲ្យចំនួននៃអ្នកឆ្លងវីរុស Zika កើនដល់៣២៩នាក់ ប៉ុន្តែរហូតមកដល់យប់នេះ បានកើន៤ករណីទៀត នាំឲ្យចំនួនអ្នកឆ្លងមាន ដល់៣៣៣នាក់៕