(សេអ៊ូល,កូរ៉េខាងត្បូង)៖ បន្ទាប់ពីវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តជាកិត្តិយសអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៦ រវាងកម្ពុជា និងកូរ៉េ នៅទីក្រុងសេអ៊ូល នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។
ឯកសារទាំង៦នោះរួមមាន៖
១៖ អនុស្សរណៈនៃការយោគយល់គ្នា រវាង សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ
២៖ អនុស្សរណៈនៃការយោគយល់គ្នារវាង ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ធនាគារ JB Financial Group
៣៖ អនុស្សរណៈនៃការយោគយល់គ្នា រវាង ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ធនាគារ KB Kookmin Bank
៤៖ អនុស្សរណៈនៃការយោគយល់គ្នា រវាង ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ធនាគារ WOORI Bank
៥៖ អនុស្សរណៈនៃការយោគយល់គ្នា រវាង ការិយាល័យឥណទានកម្ពុជា និង ការិយាល័យឥណទានកូរ៉េ ព្រមទាំងធនាគារ JB Bank
៦៖ អនុស្សរណៈនៃការយោគយល់គ្នា រវាង Worldbridge Group និង ក្រុមហ៊ុន Daewoo E&C៕